[៣៥] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសម្តែងនូវពួកធម៌ ជាបច្ច័យរបស់សញ្ញោជនៈផង នូវតួសញ្ញោជនៈផង អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ ជាបច្ច័យរបស់សញ្ញោជនៈ ដូចម្តេច តួសញ្ញោជនៈ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រូប ជាធម៌ដែលជាបច្ច័យ របស់សញ្ញោជនៈ សេចក្តីត្រេកត្រអាលណា ក្នុងរូបនោះ សេចក្តីត្រេកត្រអាលនោះ ក្នុងរូបនោះ ឈ្មោះថា តួសញ្ញោជនៈ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ជាធម៌ដែលជាបច្ច័យ របស់សញ្ញោជនៈ សេចក្តីត្រេកត្រអាលណា ក្នុងវិញ្ញាណនោះ សេចក្តីត្រេកត្រអាលនោះ ក្នុងវិញ្ញាណនោះ ឈ្មោះថា តួសញ្ញោជនៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ពួកធម៌ជាបច្ច័យរបស់សញ្ញោជនៈ នេះ ជា តួសញ្ញោជនៈ ។
[៣៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសម្តែងនូវពួកធម៌ ជាបច្ច័យរបស់ឧបាទានផង នូវតួឧបាទានផង អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ ជាបច្ច័យរបស់ឧបាទាន ដូចម្តេច តួឧបាទាន ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រូប ជាធម៌ដែលជាបច្ច័យរបស់ឧបាទាន សេចក្តីត្រេកត្រអាលណា ក្នុងរូបនោះ