នឹងលះបង់ គាស់រំលើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតតទៅ ពុំខាន។ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ក្នុងសញ្ញា។ ក្នុងសង្ខារទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ នូវសេចក្តីពេញចិត្ត ជាដើមនោះចេញ កាលបើយ៉ាងនេះ សង្ខារទាំងនោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់រំលើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតតទៅ ពុំខាន។ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ក្នុងវិញ្ញាណ អ្នកទាំងឡាយ ចូរលះបង់ នូវសេចក្តីពេញចិត្ត ជាដើមនោះចេញ កាលបើយ៉ាងនេះ វិញ្ញាណនោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់រំលើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតតទៅ ពុំខាន។