ទិដ្ឋិ​សំយុត្ត​
​សោតាបត្តិ​វគ្គ​


 [​១៤៤​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​ទៀប​ក្រុង​សាវត្ថី​។​បេ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​មាន​អ្វី​ហ្ន៎​ ​ព្រោះ​អាស្រ័យ​អ្វី​ ​ប្រកាន់​អ្វី​ ​ទើប​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​ខ្យល់​មិន​បក់​(​១​)​ ​ស្ទឹង​មិន​ហូរ​ ​ស្រី​មានគភ៌​មិន​សម្រាល​ ​ព្រះចន្ទ​ ​ព្រះអាទិត្យ​ ​មិន​រះ​ ​ឬមិន​លិច​ ​តាំងនៅ​នឹង​ដដែល​ ​ដូចជា​សសរខឿន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ធម៌​ទាំងឡាយ​ ​របស់ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​មាន​ព្រះមានព្រះភាគ​ជា​មូល​ ​មាន​ព្រះមានព្រះភាគ​ជា​អ្នកណែនាំ​ ​មាន​ព្រះមានព្រះភាគ​ជាទី​ពឹង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​សូម​ព្រះមានព្រះភាគ​ ​សម្តែង​សេចក្តី​ ​នៃ​ភាសិត​នេះ​ ​ពួក​ភិក្ខុ​បាន​ស្តាប់ធម៌​ ​របស់​ព្រះមានព្រះភាគ​ហើយ​ ​នឹង​ចាំទុក​។​ ​ម្នាល​ភិក្ខុ​
​(​១​)​ ​សេចក្តី​យល់ឃើញ​ឆ្វេង​ថា​ ​ខ្យល់​ដែល​បក់​បំបាក់​រំលើង​រុក្ខជាតិ​ ​ជាដើម​ ​មិនមែន​ជា​ខ្យល់​មែនទែន​ទេ​ ​ហៅថា​ ​វាត​លេស​ ​គឺ​គ្រាន់តែ​ជា​សំអាង​របស់​ខ្យល់​ ​ឯ​ខ្យល់​មែនទែន​នោះ​ ​ឋិតនៅ​នឹងថ្កល់​ ​ដូចជា​សសរ​គោល​ ​ឬ​កំពូលភ្នំ​។​ ​ស្ទឹង​ ​ស្រី​មានគភ៌​ ​និង​ព្រះចន្ទ​ព្រះអាទិត្យ​ ​ក៏​មានន័យ​ដូចគ្នា​ដែរ​។​
ថយ | ទំព័រទី ១០២ | បន្ទាប់