​[​២៣៣​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឆន្ទ​រាគ​ណា​ ​ក្នុង​រូប​តណ្ហា​ ​នុ៎ះ​ជា​ឧបក្កិលេស​របស់​ចិត្ត​។​ ​ក្នុង​សទ្ទ​តណ្ហា​។​ ​ក្នុង​គន្ធ​តណ្ហា​។​ ​ក្នុង​រស​តណ្ហា​។​ ​ក្នុង​ផោដ្ឋព្វ​តណ្ហា​។​ ​ឆន្ទ​រាគ​ណា​ ​ក្នុង​ធម្ម​តណ្ហា​ ​នុ៎ះ​ជា​ឧបក្កិលេស​របស់​ចិត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណាបើ​ភិក្ខុ​ ​។​បេ​។​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​ខ្លួន​គប្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​។​
 [​២៣៤​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឆន្ទ​រាគ​ណា​ ​ក្នុង​បឋវីធាតុ​ ​នុ៎ះ​ជា​ឧបក្កិលេស​របស់​ចិត្ត​។​ ​ក្នុង​អ​បោ​ធាតុ​។​ ​ក្នុង​តេជោធាតុ​។​ ​ក្នុង​វាយោធាតុ​។​ ​ក្នុង​អាកាសធាតុ​។​ ​ឆន្ទ​រាគ​ណា​ ​ក្នុង​វិញ្ញាណ​ធាតុ​ ​នុ៎ះ​ជា​ឧបក្កិលេស​របស់​ចិត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណាបើ​ភិក្ខុ​លះបង់​ ​នូវ​ឧបក្កិលេស​របស់​ចិត្ត​ ​ក្នុង​ហេតុ​ទាំង៦នេះ​បាន​ហើយ​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​រមែង​បង្អោន​ទៅ​រក​នេក្ខម្មៈ​ផង​ ​ជា​ចិត្ត​អប់រំ​ក្នុង​នេក្ខម្មៈ​ផង​ ​ជា​ចិត្ត​គួរ​ដល់​ភាវនា​កម្ម​ ​ប្រាកដ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​ខ្លួន​គប្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ផង​។​
ថយ | ទំព័រទី ១៧៩ | បន្ទាប់