​រាងកាយ​ ​បន្ទាប់​អំ​ពី​ស​ចក្តី​ស្លាប់​ទៅ​ ​ក៏​ទៅ​កើតជា​មួយ​នឹង​ពួក​នាគ​ ​ជា​ឧបបាតិកៈ​កំណើត​មែន​។​ ​ម្នាល​ភិក្ខុ​ ​នេះ​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​ទៅ​កើតជា​មួយ​នឹង​ពួក​នាគ​ ​ជា​ឧបបាតិកៈ​កំណើត​។​ ​(​សូត្រ​ ​១០​ ​ព្រមទាំង​បេយ្យាលៈ​នេះ​ ​មាន​សេចក្តី​ពិស្តារ​ហើយ​ ​វេយ្យាករណ៍​ ​៤០​ ​ក្នុង​កំណើត​ទាំង៤​ ​មាន​សូត្រ​ ​១០​ ​មាន​សូត្រ​ ​៥០​)​។​

​ចប់​ ​នាគ​សំយុត្ត​ ​។​
​ឧទ្ទាន​ក្នុង​នាគ​សំយុត្ត​នោះ​ ​គឺ​


​និយាយ​អំពី​កំណើត​នាគ​សុទ្ធ១​ ​កំណើត​នាគ​ប្រសើរ​ជាង​គ្នា​ ​ជាលំដាប់១​ ​នាគ​រក្សា​ឧបោសថ​ ​មាន​ ​៤លើក​ ​បុគ្គល​នោះ​ ​បានឮ​កំណើត​នាគ​ ​មាន៤លើក​ ​ឧបការ​ទាន​មាន​ ​៤លើក​ ​ដែល​ទ្រង់​ប្រកាស​ល្អ​ហើយដោយ​រឿង​នាគ​។​
ថយ | ទំព័រទី ២០៣ | បន្ទាប់