​ពួក​គ្រុឌ​ជា​សំសេទជៈ​កំណើត​ ​ឆាប​នាគ​ជា​អណ្ឌជៈកំណើត​ ​ឆាប​នាគ​ជា​ជលាពុជៈ​កំណើត​ ​និង​នាគ​ជា​សំសេទជៈ​កំណើត​បាន​ ​ឆាប​ពួក​នាគ​ជា​ឧបបាតិកៈ​កំណើត​មិនបានទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​គ្រុឌ​ទាំងនោះ​ ​ពួក​គ្រុឌ​ជា​ឧបបាតិកៈ​កំណើត​ ​ឆាប​ពួក​នាគ​ជា​អណ្ឌជៈកំណើត​ក៏បាន​ ​ឆាប​ពួក​នាគ​ជា​ជលាពុជៈ​កំណើត​ក៏បាន​ ​ឆាប​ពួក​នាគ​ជា​សំសេទជៈ​កំណើត​ក៏បាន​ ​ឆាប​ពួក​នាគ​ជា​ឧបបាតិកៈ​កំណើត​ក៏បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កំណើត​គ្រុឌ​ ​មាន៤នេះឯង​។​
 [​២៦០​]​ ​ក្រុង​សាវត្ថី​។​ ​មាន​ភិក្ខុ​មួយ​រូប​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ទៅ​កើតជា​មួយ​នឹង​ពួក​គ្រុឌ​ជា​អណ្ឌជៈកំណើត​បាន​។​ ​ម្នាល​ភិក្ខុ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ធ្វើអំពើ​ទាំងពីរ​ដោយ​កាយ​ ​ធ្វើអំពើ​ទាំងពីរ​ដោយ​វាចា​ ​ធ្វើអំពើ​ទាំងពីរ​ដោយចិត្ត​ ​បុគ្គល​នោះ​ ​បានឮ​ថា​ ​ពួក​គ្រុឌ​ជា​អណ្ឌជៈ​ ​មាន​អាយុវែង​ ​មាន​សម្បុរ​ល្អ​ ​មាន​សេចក្តី​សុខ​ច្រើន​។​ ​បុគ្គល​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​អាត្មាអញ​ ​ដល់​បែកធ្លាយ​រាងកាយ​
ថយ | ទំព័រទី ២០៥ | បន្ទាប់