​ឲ្យ​ផ្កាកម្រង​ ​ឲ្យ​គ្រឿងក្រអូប​ ​ឲ្យ​គ្រឿង​លាប​ ​ឲ្យ​ទីដេក​ ​ឲ្យ​ទីសំណាក់​អាស្រ័យ​ ​ឲ្យ​គ្រឿង​ប្រទីប​។​ ​លុះ​បុគ្គល​នោះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើតជា​មួយ​នឹង​ពួក​គ្រុឌ​ ​ជា​អណ្ឌជៈ​មែន​។​ ​ម្នាល​ភិក្ខុ​ ​នេះ​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ទៅ​កើតជា​មួយ​នឹង​ពួក​គ្រុឌ​ ​ជា​អណ្ឌជៈ​។​
 [​២៦៣​]​ ​ក្រុង​សាវត្ថី​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ទៅ​កើតជា​មួយ​នឹង​ពួក​គ្រុឌ​ ​ជា​ជលាពុជៈ​។​បេ​។​ ​ពួក​គ្រុឌ​ជា​សំសេទជៈ​។​ ​ទៅ​កើតជា​មួយ​នឹង​ពួក​គ្រុឌ​ ​ជា​ឧបបាតិកៈ​។​ ​ម្នាល​ភិក្ខុ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ធ្វើអំពើ​ទាំងពីរ​ដោយ​កាយ​ ​ធ្វើអំពើ​ទាំងពីរ​ដោយ​វាចា​ ​ធ្វើអំពើ​ទាំងពីរ​ដោយចិត្ត​ ​បុគ្គល​នោះ​ ​បានឮ​ថា​ ​ពួក​គ្រុឌ​ជា​ឧបបាតិកៈ​ ​មាន​អាយុវែង​ ​មាន​សម្បុរ​ល្អ​ ​មាន​សេចក្តី​សុខ​ច្រើន​។​ ​បុគ្គល​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​អាត្មាអញ​ ​
ថយ | ទំព័រទី ២០៨ | បន្ទាប់