​អាត្មាអញ​ ​ដល់​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​នឹង​បាន​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ ​ជាពួក​គន្ធព្វ​។​ ​លុះ​បុគ្គល​នោះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ ​ជាពួក​គន្ធព្វ​មែន​។​ ​ម្នាល​ភិក្ខុ​ ​នេះ​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ ​ជាពួក​គន្ធព្វ​។​
 [​២៦៦​]​ ​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ ​ដែល​អាស្រ័យ​នៅ​លើ​ឈើ​មាន​ឫស​ក្រអូប​។​ ​ម្នាល​ភិក្ខុ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​សុចរិត​ដោយចិត្ត​ ​បុគ្គល​នោះ​ ​បានឮ​ថា​ ​ពួក​ទេវតា​ ​ដែល​អាស្រ័យ​នៅ​លើ​ឈើ​មាន​ឫស​ក្រអូប​ ​មាន​អាយុវែង​ ​មាន​សម្បុរ​ល្អ​ ​មាន​សេចក្តី​សុខ​ច្រើន​។​ ​
ថយ | ទំព័រទី ២១២ | បន្ទាប់