​សមាធិ​សំយុត្ត​


 [​៣១៣​]​ ​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​ឈាន​នេះ​ ​មាន៤ពួក​។​ ​បុគ្គល​ទាំង៤ពួក​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​ឈាន​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ការកំណត់​អង្គ​ ​(​ឈាន​)​ ​ក្នុង​សមាធិ​ ​តែ​មិន​ឈ្លាសវៃ​ ​ក្នុង​ការ​ចូល​សមាធិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​មាន​ឈាន​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ការ​ចូល​សមាធិ​ ​តែ​មិន​ឈ្លាសវៃ​ ​ក្នុង​ការកំណត់​អង្គ​ ​(​ឈាន​)​ ​ក្នុង​សមាធិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​ឈាន​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិន​ឈ្លាសវៃ​ក្នុង​ការកំណត់​អង្គ​ ​(​ឈាន​)​ ​ក្នុង​សមាធិ​ ​ទាំង​មិន​ឈ្លាសវៃ​ ​ក្នុង​ការ​ចូល​សមាធិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​ឈាន​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ការកំណត់​អង្គ​ ​(​ឈាន​)​ ​ក្នុង​សមាធិ​ផង​ ​ឈ្លាសវៃ​ ​ក្នុង​ការ​ចូល​សមាធិ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​បុគ្គល​ទាំងនោះ​ ​បុគ្គល​មាន​ឈាន​ណា​ ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ការកំណត់​អង្គ​ ​(​ឈាន​)​ ​ក្នុង​សមាធិ​ផង​ ​ឈ្លាសវៃ​ ​ក្នុង​ការ​ចូល​សមាធិ​ផង​។​ ​បណ្តា​បុគ្គល​អ្នកមាន​ឈាន​ ​ទាំង៤ពួក​នេះ​ ​បុគ្គល​នេះ​ ​ខ្ពង់ខ្ពស់​ផង​ ​ប្រសើរ​ផង​ ​ជា​ប្រធាន​ផង​ ​ឧត្តម​ផង​ ​
ថយ | ទំព័រទី ២៤១ | បន្ទាប់