​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​បុគ្គល​ទាំងនោះ​ ​បុគ្គល​មាន​ឈាន​ណា​ ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ការកំណត់​អង្គ​ ​(​ឈាន​)​ ​ក្នុង​សមាធិ​ផង​ ​ឈ្លាសវៃ​ក្នុង​ការ​ធ្វើស​មា​ធិ​ឲ្យ​ឋិតនៅ​ផង​។​ ​បណ្តា​បុគ្គល​អ្នកមាន​ឈាន​ ​ទាំង៤ពួក​នេះ​ ​បុគ្គល​នេះ​ ​ខ្ពង់ខ្ពស់​ផង​ ​ប្រសើរ​ផង​ ​ជា​ប្រធាន​ផង​ ​ឧត្តម​ផង​ ​ថ្លៃថ្លា​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទឹកដោះស្រស់​កើតអំពី​គោ​ ​ទឹកដោះជូរ​កើតអំពី​ទឹកដោះស្រស់​ ​ទឹកដោះខាប់​កើតអំពី​ទឹកដោះជូរ​ ​ទឹកដោះ​រាវ​កើតអំពី​ទឹកដោះខាប់​ ​ទឹកដោះថ្លា​ ​កើតអំពី​ទឹកដោះ​រាវ​ ​បណ្តា​ទឹកដោះ​ទាំងនោះ​ ​ទឹកដោះថ្លា​ ​ប្រាកដជា​ប្រសើរ​ជាង​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​ឈាន​ណា​ ​ឈ្លាសវៃ​ក្នុង​ការកំណត់​អង្គ​ ​(​ឈាន​)​ ​ក្នុង​សមាធិ​ផង​ ​ឈ្លាសវៃ​ក្នុង​ការ​ធ្វើស​មា​ធិ​ឲ្យ​ឋិតនៅ​ផង​។​ ​បណ្តា​បុគ្គល​អ្នកមាន​ឈាន​ ​ទាំង៤ពួក​នេះ​ ​បុគ្គល​នេះ​ ​ខ្ពង់ខ្ពស់​ផង​ ​ប្រសើរ​ផង​ ​ជា​ប្រធាន​ផង​ ​ឧត្តម​ផង​ ​ថ្លៃថ្លា​ផង​ ​ក៏​មាន​ឧបមេយ្យ​ ​យ៉ាងនោះ​ដែរ​។​
ថយ | ទំព័រទី ២៤៣ | បន្ទាប់