​របស់​នោះ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​ជា​ទុក្ខ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​តើ​សុខ​ ​និង​ទុក្ខ​ក្នុង​សន្តាន​ ​នឹង​កើតឡើង​ ​ព្រោះ​មិនបាន​អាស្រ័យ​របស់​នោះ​បាន​ដែរ​ឬ​។​ ​មិន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​កាលបើ​ឃើញ​យ៉ាងនេះ​។​បេ​។​ ​រមែង​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​
 [​៧៥​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​របស់​អ្វី​មាន​ ​បុគ្គល​អាស្រ័យ​អ្វី​ ​ប្រកាន់​អ្វី​ ​ទើប​ពិចារណា​ឃើញថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អញ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ធម៌​ទាំងឡាយ​ ​របស់​យើង​ទាំងឡាយ​ ​មាន​ព្រះមានព្រះភាគ​ជា​មូល​ ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​រូប​មាន​ ​បុគ្គល​អាស្រ័យ​នូវ​រូប​ ​ប្រកាន់​នូវ​រូប​ ​រមែង​ពិចារណា​ឃើញថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អញ​។​ ​កាលបើ​វេទនា​មាន​។​ ​កាលបើ​សញ្ញា​មាន​។​ ​កាលបើ​សង្ខារ​ទាំងឡាយ​មាន​។​ ​កាលបើ​វិញ្ញាណ​មាន​ ​បុគ្គល​អាស្រ័យ​នូវ​វិញ្ញាណ​ ​ប្រកាន់​នូវ​វិញ្ញាណ​ ​រមែង​ពិចារណា​ឃើញថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អញ​។​
ថយ | ទំព័រទី ៥៦ | បន្ទាប់