[​១១៤​]​ ​ក្រុង​សាវត្ថី​។​ ​លុះ​ព្រះ​រា​ធៈ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពាក្យ​ដែល​ហៅថា​ ​សមុទយ​ធម៌​ ​សមុទយ​ធម៌​(​១​)​ ​ដូច្នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​អ្វី​ហ្ន៎​ ​ជាស​មុ​ទយ​ធម៌​ ​។​ ​ម្នាល​រា​ធៈ​ ​រូប​ជាស​មុ​ទយ​ធម៌​ ​វេទនា​ជាស​មុ​ទយ​ធម៌​ ​សញ្ញា​ជាស​មុ​ទយ​ធម៌​ ​សង្ខារ​ទាំងឡាយ​ ​ជាស​មុ​ទយ​ធម៌​ ​វិញ្ញាណ​ជាស​មុ​ទយ​ធម៌​។​ ​កាល​អរិយសាវ័ក​ ​ឃើញ​យ៉ាងនេះ​ ​។​បេ​។​ ​ក៏​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​
 [​១១៥​]​ ​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ព្រះ​រា​ធៈ​មាន​អាយុ​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​លុះ​ព្រះ​រា​ធៈ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពាក្យ​ដែល​ហៅថា​ ​និរោធ​ធម៌​ ​និរោធ​ធម៌​(​២​)​ ​ដូច្នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​អ្វី​ហ្ន៎​ ​ជា​និរោធ​ធម៌​ ​។​ ​ម្នាល​រា​ធៈ​ ​រូប​ជា​និរោធ​ធម៌​ ​វេទនា​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​ ​ជា​និរោធ​ធម៌​
​(​១​)​ ​ធម៌​ដែល​នាំឲ្យកើត​ឡើង​។​ ​(​២​)​ ​ធម៌​ដែល​រលត់​ទៅ​។​
ថយ | ទំព័រទី ៩២ | បន្ទាប់