​អាយាចន​វគ្គ​


 [​១១៦​]​ ​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ព្រះ​រា​ធៈ​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​រា​ធៈ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក្រាបទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ចៀសចេញ​ទៅ​តែម្នាក់ឯង​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ព្រោះ​បាន​ស្តាប់ធម៌​ណា​ ​របស់​ព្រះមានព្រះភាគ​ ​សូម​ព្រះមានព្រះភាគ​ ​សម្តែង​ធម៌​នោះ​ ​ដល់​ខ្ញុំ​ព្រះអង្គ​ដោយសង្ខេប​។​ ​ម្នាល​រា​ធៈ​ ​មារ​ណា​ដែល​កើតមាន​ ​សេចក្តី​ពេញចិត្ត​ ​ក្នុង​មារ​នោះ​ ​អ្នក​គួរ​លះបង់​ចេញ​។​ ​ម្នាល​រា​ធៈ​ ​ចុះ​អ្វី​ជា​មារ​។​ ​ម្នាល​រា​ធៈ​ ​រូប​ជា​មារ​ ​សេចក្តី​ពេញចិត្ត​ ​ក្នុង​មារ​នោះ​ ​អ្នក​គួរ​លះបង់​ចេញ​ ​វេទនា​ជា​មារ​ ​សេចក្តី​ពេញចិត្ត​ក្នុង​មារ​នោះ​ ​អ្នក​គួរ​លះបង់​ចេញ​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​ ​ជា​មារ​ ​សេចក្តី​ពេញចិត្ត​ ​ក្នុង​មារ​នោះ​ ​អ្នក​គួរ​លះបង់​ចេញ​។​ ​វិញ្ញាណ​ជា​មារ​ ​សេចក្តី​ពេញចិត្ត​ ​ក្នុង​មារ​នោះ​ ​អ្នក​គួរ​លះបង់​ចេញ​។​
ថយ | ទំព័រទី ៩៤ | បន្ទាប់