ឆន្នភិក្ខុ បាននាំយកគ្រឿងសស្រ្តាមក មិនមានការទាក់ទាម គឺមិនមានបដិសន្ធិទេ ម្នាលសារីបុត្ត ហេតុនោះ អ្នកចូលចាំទុក នូវដំណើរនុ៎ះ យ៉ាងនេះចុះ។ ចប់សូត្រ ទី៤។
[១១២] គ្រានោះឯង ព្រះបុណ្ណៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះព្រះបុណ្ណៈមានអាយុ គង់ក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គសូមអង្វរ សូមព្រះមានព្រះភាគ សំដែងធម៌ ដោយសង្ខេប ប្រោសខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ បានស្តាប់ធម៌របស់ព្រះមានព្រះភាគហើយ នឹងជាបុគ្គលម្នាក់ឯង គេចចេញអំពីពួក ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស បញ្ជូនចិត្តទៅរកព្រះនិព្វាន។ ព្រះសម្ពុទ្ធត្រាស់ថា ម្នាលបុណ្ណៈ រូបដែលត្រូវដឹងបាន ដោយចក្ខុ ជាទីប្រាថ្នា ជាទីរីករាយ ជាទីពេញចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាទីត្រេកអរ មានពិត បើភិក្ខុត្រេកអរ សរសើរ ជាប់ចិត្ត នឹងរូបនោះ កាលភិក្ខុនោះ ត្រេកអរ សរសើរ ជាប់ចិត្តនឹងរូបនោះ សេចក្តីរីករាយ រមែងកើតឡើង ម្នាលបុណ្ណៈ តថាគតពោលថា ព្រោះតែកើតសេចក្តីរីករាយ ទើបកើតទុក្ខ។បេ។ ម្នាលបុណ្ណៈ រស ដែលត្រូវដឹង ដោយអណ្តាត។បេ។ ម្នាលបុណ្ណៈ ធម៌ដែលត្រូវដឹង ដោយមនោ