រមែងមានចិត្តត្រេកត្រអាលផង នៅឳបក្រសោប តែនឹងអារម្មណ៍ នោះផង។ វេទនាច្រើនប្រការ ដែលកើតអំពីគន្ធារម្មណ៍ រមែងចម្រើនដល់បុគ្គលនោះ ចិត្តរបស់ បុគ្គលនោះ រមែងខ្ទាំងខ្ទប់ ព្រោះអភិជ្ឈា និងវិហេសា កាលបើបុគ្គលសន្សំ តែទុក្ខយ៉ាងនេះ ហៅថា ឆ្ងាយអំពីព្រះនិព្វាន។ បុគ្គល កាលបរិភោគរស ហើយភាន់ស្មារតី ធ្វើទុក្ខក្នុងចិត្ត នូវនិមិត្ត ឲ្យជាទីស្រឡាញ់ហើយ រមែងមានចិត្តត្រេកត្រអាលផង នៅឳបក្រសោបតែនឹងអារម្មណ៍ នោះផង។ វេទនាច្រើនប្រការ ដែលកើតអំពីរសារម្មណ៍ ក៏ចម្រើន ដល់បុគ្គលនោះ។បេ។