ហើយទទួលនូវលោកុត្តរវេទនា។បេ។ ហៅថា បានជិតព្រះនិព្វាន។ បុគ្គលនោះ ដឹងធម៌ ហើយប្រុងស្មារតី មិនត្រេកអរក្នុងធម៌ រមែងមានចិត្តប្រាសចាកតម្រេកផង មិននៅឳបក្រសោបតែនឹងអារម្មណ៍នោះផង។ កាល បុគ្គលនោះ ដឹងធម៌ ហើយទទួលនូវលោកុត្តរវេទនា ទុក្ខរមែងអស់ទៅ មិនសន្សំទុក យ៉ាងណា បុគ្គលនោះ ក៏មានស្មារតី ប្រព្រឹត្តយ៉ានោះ កាលបុគ្គល មិនសន្សំទុក្ខយ៉ាងនេះ ហៅថា បានជិតព្រះនិព្វាន។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះពុទ្ធដីកា ដែលព្រះអង្គសម្តែង ដោយសង្ខេបនេះ ខ្ញុំព្រះអង្គ យល់សេចក្តីដោយពិស្តារបាន យ៉ាងនេះឯង។
[១៣៤] ម្នាលមាលុក្យបុត្ត ត្រូវហើយ ត្រូវហើយ ម្នាលមាលុក្យបុត្ត ពាក្យដែល តថាគត សម្តែងដោយសង្ខេប អ្នកយល់សេចក្តី ដោយពិស្តារបាននុ៎ះ ជាការប្រពៃហើយ។