[១៤៦] ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ស្ងប់ស្ងាត់ ហើយប្រកបព្យាយាមទៅ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសេចក្តីស្ងប់ស្ងាត់ តែងដឹងច្បាស់តាមពិត។ ដឹងច្បាស់ តាមពិតនូវអ្វី។ ដឹងច្បាស់តាមពិតថា ចក្ខុមិនទៀង ដឹងច្បាស់តាមពិតថា រូបមិនទៀង ដឹងច្បាស់តាមពិតថា ចក្ខុវិញ្ញាណមិនទៀង ដឹងច្បាស់តាមពិតថា ចក្ខុសម្ផ័ស្ស មិនទៀង។បេ។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ក៏ដឹងច្បាស់តាមពិតថា វេទនានោះឯង មិនទៀង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរស្ងប់ស្ងាត់ ហើយប្រកបព្យាយាមចុះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសេចក្តីស្ងប់ស្ងាត់ តែងដឹងច្បាស់តាមពិត ដូច្នេះ។ ចប់សូត្រ ទី ៧។
[១៤៧] ម្នាលភិក្ខុទាំងឡាយ របស់ណាដែលមិនមែនជារបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់ នូវរបស់នោះចេញ របស់នោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ អ្វីមិនមែនរបស់ពួកអ្នក។ ម្នាលភិក្ខុទាំងឡាយ ចក្ខុមិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់ចក្ខុនោះចេញ ចក្ខុនោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។