បានហើយ គង់មានប្រយោជន៍ និងសេចក្ដីសុខ។បេ។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ សូម្បីវេទនានោះ ក៏មិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់វេទនានោះចេញ វេទនានោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ របស់ណា មិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់របស់នោះចេញ របស់នោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ។ ចប់សូត្រ ទី៩។
[១៤៩] ម្នាលភិក្ខុទាំងឡាយ បានឮថា ឧទករាមបុត្ត និយាយយ៉ាងនេះថា ខ្ញុំជាអ្នកសម្រេចវេទពិត ខ្ញុំជាអ្នកគ្របសង្កត់នូវវដ្ដៈពិត ខ្ញុំបានជីកឫសគល់នៃទុក្ខ ដែលមិនទាន់ជីកហើយពិត។ ម្នាលភិក្ខុទាំងឡាយ ឯឧទករាមបុត្ត មិនមែនសម្រេចវេទទេ តែប្រកាសសេចក្តីនោះថា ខ្ញុំជាអ្នកសម្រេចវេទ មិនគ្របសង្កត់នូវវដ្ដៈទេ តែប្រកាសថា ខ្ញុំជា