សភាវៈនេះ ហៅថា លោក ក្នុងអរិយវិន័យ។ ម្នាលអាវុសោទាំងឡាយ បុគ្គល ជាអ្នកមានសេចក្តីសម្គាល់ថាលោក មានសេចក្តីរាប់អានថាលោក ក្នុងលោក តើដោយវត្ថុដូចម្តេច។ ម្នាលអាវុសោទាំងឡាយ បុគ្គលជាអ្នកមានសេចក្តីសម្គាល់ថាលោក មានសេចក្តីរាប់អានថាលោក ក្នុងលោក ដោយភ្នែកហ្នឹងឯង។ ម្នាលអាវុសោទាំងឡាយ ដោយត្រចៀកហ្នឹងឯង។ ម្នាលអាវុសោទាំងឡាយ ដោយច្រមុះហ្នឹងឯង។ ម្នាលអាវុសោទាំងឡាយ បុគ្គល ជាអ្នកមានសេចក្តីសម្គាល់ថាលោក មានសេចក្តីរាប់អានថា លោក ក្នុងលោក ដោយអណ្តាតហ្នឹងឯង។ ម្នាលអាវុសោទាំងឡាយ ដោយកាយហ្នឹងឯង។ ម្នាលអាវុសោទាំងឡាយ បុគ្គលជាអ្នកមានសេចក្តីសម្គាល់ថាលោក មានសេចក្តីរាប់អានថាលោក ក្នុងលោក ដោយចិត្តហ្នឹងឯង។ ម្នាលអាវុសោទាំងឡាយ បុគ្គលជាអ្នកមានសេចក្តីសម្គាល់ ថាលោក មានសេចក្តីរាប់អានថាលោក ក្នុងលោក ដោយសភាវៈណា សភាវៈនេះ ហៅថា លោក ក្នុងអរិយវិន័យ។ ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ សម្តែងនូវឧទ្ទេសណា ដោយសង្ខេប មិនចែករំលែកនូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីសនៈ ស្តេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ តថាគត មិនពោល នូវទីបំផុតនៃលោកថា បុគ្គលគប្បីដឹង គប្បីឃើញ