ជួបប្រទះនូវទោសនៃធម្មារម្មណ៍នោះ តថាគតបានឃើញដោយងាយ នូវទោសនៃធម្មារម្មណ៍នុ៎ះ ទាំងប៉ុន្មានដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្ត ស្វែងរកនូវធម៌ជាគ្រឿងរលាស់ចេញ នូវធម្មារម្មណ៍ ក៏បានជួបប្រទះ នូវធម៌ជាគ្រឿងរលាស់ចេញ នូវធម្មារម្មណ៍នោះ តថាគត បានឃើញដោយងាយ នូវធម៌ជាគ្រឿងរលាស់ចេញ នូវធម្មារម្មណ៍នុ៎ះ ទាំងប៉ុន្មាន ដោយបញ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនបានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្ស នូវទោស ថាជាទោស នូវគ្រឿងរលាស់ចេញ ថាជាគ្រឿងរលាស់ចេញ នៃអាយតនៈខាងក្រៅ ទាំង ៦ នេះ អស់កាលត្រឹមណា។បេ។ បានដឹងច្បាស់។ បញ្ញាដែលដឹងច្បាស់ ឃើញច្បាស់របស់តថាគត ក៏កើតឡើង ដូច្នេះថា សេចក្តីរួចផុតវិសេស របស់តថាគត មិនប្រែត្រឡប់ កម្រើកទៀតឡើយ ជាតិនេះ ក៏ជាទីបំផុតត្រឹមនេះហើយ ឥឡូវនេះ ភពថ្មី គឺការត្រឡប់កើតទៀត ក៏មិនមានឡើយ។ ចប់សូត្រ ទី៤។
[១៧] ម្នាលភិក្ខុទាំងឡាយ បើអានិសង្សនៃភ្នែក មិនមានទេ សត្វទាំងឡាយ ក៏មិនត្រេកអរនឹងភ្នែកឡើយ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃភ្នែក មាន ព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយ ត្រេកអនឹងភ្នែក ម្នាលភិក្ខុទាងឡាយ បើទោសនៃភ្នែក