[២០៧] បពិត្រព្រះកច្ចានៈដ៏ចម្រើន អស្ចារ្យណាស់ បពិត្រព្រះកច្ចានៈដ៏ចម្រើន ចម្លែកណាស់ បុគ្គល ដែលគ្រប់គ្រងទ្វារ ព្រះកច្ចានៈដ៏ចម្រើន ពោលថា ជាអ្នកគ្រប់គ្រងទ្វារមែន។ បពិត្រព្រះកច្ចានៈដ៏ចម្រើន ច្បាស់ណាស់ បពិត្រព្រះកច្ចានៈដ៏ចម្រើន ច្បាស់ណាស់ បពិត្រព្រះកច្ចានៈដ៏ចម្រើន ដូចគេផ្ងាររបស់ ដែលគេផ្កាប់ ឬបើកបង្ហាញរបស់ ដែលបិទបាំងទុក ពុំនោះសោត ដូចគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ឬទ្រោលប្រទីបក្នុងទីងងឹត ដោយគិតថា មនុស្សទាំងឡាយ ដែលមានភ្នែកភ្លឺ នឹងបានឃើញនូវរូបទាំងឡាយ មានឧបមា យ៉ាងណា។ ធម៌ដែលព្រះកច្ចានៈដ៏ចម្រើន បានប្រកាសដោយអនេកបរិយាយ ក៏មានឧបមេយ្យ ដូច្នោះដែរ។ បពិត្រព្រះកច្ចានៈដ៏ចម្រើន ខ្ញុំព្រះករុណានេះ សូមដល់ព្រះមានព្រះភាគនោះផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ទីរឭក សូមព្រះកច្ចានៈដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះករុណា ថាជាឧបាសក អ្នកដល់នូវសរណគមន៍ស្មើដោយជីវិត តាំងអំពីថ្ងៃនេះជាដើមតទៅ។ មួយទៀត