​ដុត​ក្តី​ ​ប្រើប្រាស់​នូវ​ស្មៅ​ ​ជាដើម​នោះ​ ​តាមត្រូវ​ការ​ក្តី​ ​តើ​អ្នក​ទាំងឡាយ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ជន​នាំ​យក​ទៅ​ក្តី​ ​ដុត​ក្តី​ ​ប្រើប្រាស់​តាមត្រូវ​ការ​ក្តី​ ​នូវ​យើង​ទាំងឡាយ​ដែរ​ឬ​។​ ​មិន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ព្រោះថា​ ​វត្ថុ​នុ៎ះ​ ​មិនមែន​ជា​ខ្លួន​ ​ឬ​ជា​ទ្រព្យរបស់​ខ្លួន​ ​នៃ​យើងខ្ញុំ​ព្រះអង្គ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំង​ ​ឡាយ​ ​សេចក្តី​នេះ​ ​មាន​ឧ​មេយ្យ​ ​ដូច​ភ្នែក​មិនមែន​ ​របស់​អ្នក​ទាំងឡាយ​ទេ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​ភ្នែក​នោះ​ចេញ​ ​ភ្នែក​នោះ​ ​ដែល​អ្នក​ទាំងឡាយ​ ​លះបង់​ចេញ​ហើយ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​និង​សេចក្តី​សុខ​។​បេ​។​ ​អណ្តាត​មិនមែន​របស់​អ្នក​ទាំងឡាយ​ទេ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​អណ្តាត​នោះ​ចេញ​ ​អណ្តាត​នោះ​ ​ដែល​អ្នក​ទាំងឡាយ​ ​លះបង់​ចេញ​ហើយ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​និង​សេចក្តី​សុខ​។​បេ​។​ ​ចិត្ត​មិនមែន​របស់​អ្នក​ទាំងឡាយ​ទេ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​ចិត្ត​នោះ​ចេញ​ ​ចិត្ត​នោះ​ ​ដែល​អ្នក​ទាំងឡាយ​ ​លះបង់​ចេញ​ហើយ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​និង​សេចក្តី​សុខ​។​ ​ចប់​សូត្រ​ ​ទី​ ​៥​។​ ​
ថយ | ទំព័រទី ២៩៦ | បន្ទាប់