​[​២១៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ណា​ដែល​មិនមែន​ជា​របស់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​របស់​នោះ​ចេញ​ ​របស់​នោះ​ ​ដែល​អ្នក​ទាំងឡាយ​ ​លះបង់​ចេញ​ហើយ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​និង​សេចក្តី​សុខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​របស់​អ្វី​ ​ដែល​មិនមែន​ជា​របស់​អ្នក​ទាំងឡាយ​។​ ​ម្នា​លល​ភិក្ខុ​ទាំងឡាយ​ ​រូប​មិនមែន​របស់​អ្នក​ទាំងឡាយ​ទេ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​រូប​ទាំងនោះ​ចេញ​ ​រូប​ទាំងនោះ​ ​ដែល​អ្នក​ទាំងឡាយ​ ​លះបង់​ចេញ​ហើយ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​និង​សេចក្តី​សុខ​។​ ​សំឡេង​ ​ក្លិន​ ​រស​ ​ផោដ្ឋព្វៈ​ ​ធម្មារម្មណ៍​ ​មិនមែន​របស់​អ្នក​ទាំងឡាយ​ទេ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​របស់​នោះ​ចេញ​ ​របស់​ទាំងនោះ​ ​ដែល​អ្នក​ទាំងឡាយ​ ​លះបង់​ចេញ​ហើយ​ ​នឹង​ប្រព្រឹត្តទៅ​ដើម្បី​ប្រយោជន៍​ ​និង​សេចក្តី​សុខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ស្មៅ​ ​ឧស​ ​មែក​ ​ស្លឹក​ណា​ ​ក្នុង​វត្ត​ជេតពន​នេះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​នេះ​ ​មាន​ឧបមេយ្យ​ ​ដូច​រូប​ ​មិនមែន​របស់​អ្នក​ទាំងឡាយ​ទេ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​រូប​ទាំងនោះ​ចេញ​ ​រូប​ទាំងនោះ​ ​ដែល​អ្នក​ទាំងឡាយ​ ​លះបង់​ចេញ​ហើយ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​និង​សេចក្តី​សុខ​។​ ​
ថយ | ទំព័រទី ២៩៧ | បន្ទាប់