​សំឡេង​ ​ក្លិន​ ​រស​ ​ផោដ្ឋព្វៈ​ ​ធម្មារម្មណ៍​ ​មិនមែន​របស់​អ្នក​ទាំងឡាយ​ទេ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​របស់​ទាំងនោះ​ចេញ​ ​របស់​ទាំងនោះ​ ​ដែល​អ្នក​ទាំងឡាយ​ ​លះបង់​ចេញ​ហើយ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​និង​សេចក្តី​សុខ​។​ ​ចប់​សូត្រ​ ​ទី​ ​៦​។​ ​
 [​២១៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​មិន​ទៀង​ទេ​ ​ហេតុ​ណា​ក្តី​ ​បច្ច័យ​ណា​ក្តី​ ​ដែល​នាំឲ្យ​ ​កើត​ចក្ខុ​ ​ហេតុ​ ​និង​បច្ច័យ​នោះ​ឯង​ ​ក៏​មិន​ទៀង​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះបើ​ចក្ខុ​ ​កើតមក​អំពី​ហេតុ​ ​និង​បច្ច័យ​ ​ដែល​មិន​ទៀង​ហើយ​ ​ចក្ខុ​នឹង​មាន​សេចក្តី​ទៀងទាត់​ ​មក​ពីណា​។​បេ​។​ ​អណ្តាត​ ​មិន​ទៀង​ ​ហេតុ​ណា​ក្តី​ ​បច្ច័យ​ណា​ក្តី​ ​ដែល​នាំឲ្យកើត​អណ្តាត​ ​ហេតុ​ ​និង​បច្ច័យ​នោះ​ឯង​ ​ក៏​មិន​ទៀង​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះបើ​អណ្តាត​ ​កើតមក​អំពី​ហេតុ​ ​និង​បច្ច័យ​ ​ដែល​មិន​ទៀង​ហើយ​ ​អណ្តាត​នឹង​មាន​សេចក្តី​ទៀងទាត់​ ​មក​ពីណា​។​បេ​។​ ​ចិត្ត​មិន​ទៀង​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ណា​ក្តី​ ​បច្ច័យ​ណា​ក្តី​ ​ដែល​នាំឲ្យកើត​ចិត្ត​ ​ហេតុ​ ​និង​បច្ច័យ​នោះ​ឯង​ ​ក៏​មិន​ទៀង​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះបើ​ចិត្ត​កើតមក​អំពី​ហេតុ​ ​និង​បច្ច័យ​ ​ដែល​មិន​ទៀង​ហើយ​ ​ចិត្តនឹង​មាន​សេចក្តី​ទៀង​
ថយ | ទំព័រទី ២៩៨ | បន្ទាប់