​ទាត់​មក​ពីណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អរិយសាវ័ក​ ​អ្នកចេះដឹង​ ​ឃើញ​យ៉ាងនេះ​ ​រមែង​នឿយណាយ​នឹង​ចក្ខុ​ផង​។​បេ​។​ ​នឿយណាយ​នឹង​អណ្តាត​ផង​។​បេ​។​ ​នឿយណាយ​នឹង​ចិត្ត​ផង​ ​កាលបើ​នឿយណាយ​ ​ចិត្ត​ក៏​ប្រាសចាក​តម្រេក​ ​ព្រោះ​ប្រាសចាក​តម្រេក​ ​ទើប​ផុត​ស្រឡះ​ ​(​ចាក​អាសវៈ​)​។​ ​កាលបើ​ចិត្ត​ផុត​ស្រឡះ​ហើយ​ ​ញាណ​ ​ក៏​កើតឡើង​ថា​ ​ចិត្ត​ផុត​ស្រឡះ​ហើយ​។​ ​អរិយសាវ័ក​នោះ​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​អាត្មាអញ​ ​បាន​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ចប់​សូត្រ​ ​ទី៧​។​
 [​២២០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​ជា​ទុក្ខ​ ​ហេតុ​ណា​ក្តី​ ​បច្ច័យ​ណា​ក្តី​ ​ដែល​នាំឲ្យកើត​ចក្ខុ​ ​ហេតុ​ ​និង​បច្ច័យ​នោះ​ឯង​ ​ក៏​ជា​ទុក្ខ​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះបើ​ចក្ខុ​ ​កើតមក​អំពី​ហេតុ​ ​និង​បច្ច័យ​ ​ដែល​ជា​ទុក្ខ​ហើយ​ ​ចក្ខុ​នឹង​មាន​សេចក្តី​សុខ​មក​ពីណា​។​បេ​។​ ​អណ្តាត​ជា​ទុក្ខ​ ​ហេតុ​ណា​ក្តី​ ​
ថយ | ទំព័រទី ២៩៩ | បន្ទាប់