​បច្ច័យ​ណា​ក្តី​ ​ដែល​នាំឲ្យកើត​អណ្តាត​ ​ហេតុ​ ​និង​បច្ច័យ​នោះ​ឯង​ ​ក៏​ជា​ទុក្ខ​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះបើ​អណ្តាត​កើតមក​អំពី​ហេតុ​ ​និង​បច្ច័យ​ ​ដែល​ជា​ទុក្ខ​ហើយ​ ​អ​ណ្តា​នឹង​មាន​សេចក្តី​សុខ​មក​ពីណា​។​បេ​។​ ​ចិត្ត​ក៏​ជា​ទុក្ខ​ ​ហេតុ​ណា​ក្តី​ ​បច្ច័យ​ណា​ក្តី​ ​ដែល​នាំឲ្យកើត​ចិត្ត​ ​ហេតុ​ ​និង​បច្ច័យ​នោះ​ឯង​ ​ក៏​ជា​ទុក្ខ​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះបើ​ចិត្ត​កើតមក​អំពី​ហេតុ​ ​និង​បច្ច័យ​ដែល​ជា​ទុក្ខ​ហើយ​ ​ចិត្តនឹង​មាន​សេចក្តី​សុខ​មក​ពីណា​។​ ​កាលបើ​ឃើញ​ ​យ៉ាងនេះ​។​បេ​។​ ​ក៏​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​
 [​២២១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​ជា​អនត្តា​ ​ហេតុ​ណា​ក្តី​ ​បច្ច័យ​ណា​ក្តី​ ​ដែល​នាំឲ្យកើត​ចក្ខុ​ ​ហេតុ​ ​និង​បច្ច័យ​នោះ​ឯង​ ​ក៏​ជា​អនត្តា​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះបើ​ចក្ខុ​កើតមក​អំពី​ហេតុ​ ​និង​បច្ច័យ​ ​ដែល​ជា​អនត្តា​ហើយ​ ​ចក្ខុ​នឹង​ទៅជា​អត្តា​ម្តេច​កើត​។​បេ​។​ ​អណ្តាត​ ​ជា​អនត្តា​ ​ហេតុ​ណា​ក្តី​ ​បច្ច័យ​ណា​ក្តី​ ​ដែល​នាំឲ្យកើត​អណ្តាត​ ​ហេតុ​និង​បច្ច័យ​នោះ​ឯង​ ​ក៏​ជា​អនត្តា​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះបើ​អណ្តាត​កើតមក​អំពី​ហេតុ​ ​និង​បច្ច័យ​ ​ដែល​ជា​អនត្តា​ហើយ​ ​អណ្តាត​ ​នឹង​ទៅជា​អត្តា​ម្តេច​កើត​
ថយ | ទំព័រទី ៣០០ | បន្ទាប់