​។​បេ​។​ ​ចិត្តជា​អនត្តា​ ​ហេតុ​ណា​ក្តី​ ​បច្ច័យ​ណា​ក្តី​ ​ដែល​នាំឲ្យកើត​ចិត្ត​ ​ហេតុ​ ​និង​បច្ច័យ​នោះ​ឯង​ ​ក៏​ជា​អនត្តា​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះបើ​ចិត្ត​កើតមក​អំពី​ហេតុ​ ​និង​បច្ច័យ​ ​ដែល​ជា​អនត្តា​ហើយ​ ​ចិត្តនឹង​ទៅជា​អត្តា​ម្តេច​កើត​។​ ​កាលបើ​ឃើញ​ ​យ៉ាងនេះ​។​បេ​។​ ​ក៏​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ចប់​សូត្រ​ ​ទី៨​។​ ​
 [​២២២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​មិន​ទៀង​ ​ហេតុ​ណា​ក្តី​ ​បច្ច័យ​ណា​ក្តី​ ​ដែល​នាំឲ្យកើត​រូប​។​បេ​។​ ​ហេតុ​ ​និង​បច្ច័យ​នោះ​ឯង​ ​ក៏​មិន​ទៀង​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះបើ​រូប​កើតមក​អំពី​ហេតុ​ ​និង​បច្ច័យ​ ​ដែល​មិន​ទៀង​ហើយ​ ​រូប​នឹង​មាន​សេចក្តី​ទៀងទាត់​មក​ពីណា​។​ ​សំឡេង​ ​ក្លិន​ ​រស​ ​ផោដ្ឋព្វៈ​ ​ធម្មារម្មណ៍​ ​មិន​ទៀង​ ​ហេតុ​ណា​ក្តី​ ​បច្ច័យ​ណា​ក្តី​ ​ដែល​នាំឲ្យកើត​ធម្មារម្មណ៍​ ​ហេតុ​ ​និង​បច្ច័យ​នោះ​ឯង​ ​ក៏​មិន​ទៀង​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះបើ​ធម្មារម្មណ៍​កើតមក​អំពី​ហេតុ​ ​និង​បច្ច័យ​ ​ដែល​មិន​ទៀង​ហើយ​ ​ធម្មារម្មណ៍​នឹង​មាន​សេចក្តី​ទៀងទាត់​ ​មក​ពីណា​។​ ​កាលបើ​ឃើញ​ ​យ៉ាងនេះ​។​បេ​។​ ​ក៏​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​
ថយ | ទំព័រទី ៣០១ | បន្ទាប់