​[​២២៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ជា​ទុក្ខ​ ​ហេតុ​ណា​ក្តី​ ​បច្ច័យ​ណា​ក្តី​ ​ដែល​នាំឲ្យកើត​រូប​ ​ហេតុ​ ​និង​បច្ច័យ​នោះ​ឯង​ ​ក៏​ជា​ទុក្ខ​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះបើ​រូប​កើតមក​អំពី​ហេតុ​ ​និង​បច្ច័យ​ ​ដែល​ជា​ទុក្ខ​ហើយ​ ​រូប​នឹង​មាន​សេចក្តី​សុខ​មក​ពីណា​។​ ​សំឡេង​ ​ក្លិន​ ​រស​ ​ផោដ្ឋព្វៈ​ ​ធម្មារម្មណ៍​ ​ជា​ទុក្ខ​ ​ហេតុ​ណា​ក្តី​ ​បច្ច័យ​ណា​ក្តី​ ​ដែល​នាំឲ្យកើត​ធម្មារម្មណ៍​ ​ហេតុ​ ​និង​បច្ច័យ​នោះ​ឯង​ ​ក៏​ជា​ទុក្ខ​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះបើ​ធម្មារម្មណ៍​ ​កើតមក​អំពី​ហេតុ​ ​និង​បច្ច័យ​ ​ដែល​ជា​ទុក្ខ​ហើយ​ ​ធម្មារម្មណ៍​នឹង​មាន​សេចក្តី​សុខ​មក​ពីណា​។​ ​កាលបើ​ឃើញ​ ​យ៉ាងនេះ​។​បេ​។​ ​ក៏​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ចប់​សូត្រ​ ​ទី​ ​៩​។​
ថយ | ទំព័រទី ៣០២ | បន្ទាប់