[២២៧] ម្នាលភិក្ខុទាំងឡាយ ចុះការរំលត់កម្ម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សភាវៈណា ប៉ះពាល់នូវវិមុត្តិ ព្រោះរំលត់កាយកម្ម វចីកម្ម មនោកម្ម។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការរំលត់កម្ម។
[២២៨] ម្នាលភិក្ខុទាំងឡាយ ចុះបដិបទា ជាដំណើរទៅកាន់ទីរំលត់កម្ម តើដូចម្តេច។ មគ្គដែលប្រកបដោយអង្គ ៨ ប្រការ ដ៏ប្រសើរនេះឯង។ មគ្គប្រកបដោយអង្គ ៨ តើអ្វីខ្លះ។ គឺសេចក្តីយល់ត្រូវ ១ សេចក្តីត្រិះរិះត្រូវ ១ វាចាត្រូវ ១ ការងារត្រូវ ១ ការចញ្ចឹមជីវិតត្រូវ ១ សេចក្តីព្យាយាមត្រូវ ១ ការរឭកត្រូវ ១ ការតំកល់ចិត្តនឹងត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទា ជាដំណើរទៅកាន់ទីរំលត់កម្ម។
[២២៩] ម្នាលភិក្ខុទាំងឡាយ កម្មចាស់ តថាគតបានសម្តែងហើយ កម្មថ្មី តថាគត បានសម្តែងហើយ ការរំលត់កម្ម តថាគត បានសម្តែងហើយ បដិបទា ជាដំណើរទៅកាន់ ទីរំលត់កម្ម តថាគត ក៏បានសម្តែងហើយ ដល់អ្នកទាំងឡាយ ដោយប្រការដូច្នេះឯង។ ម្នាលទាំងឡាយ កិច្ចណា ដែលសាស្តា ជាអ្នកស្វែងរកប្រយោជន៍ ជាអ្នកអនុគ្រោះ គប្បីធ្វើដល់សាវ័កទាំងឡាយ កិច្ចនោះ តថាគត បានធ្វើហើយ ព្រោះអាស្រ័យសេចក្តីអនុគ្រោះ ចំពោះសាវ័កទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ កិច្ចដែលតថាគតធ្វើនោះ គឺ រុក្ខមូលទាំងឡាយហ្នឹងឯង