​ធម្មារម្មណ៍​ ​មិន​ទៀង​ ​ឃើញថា​មនោវិញ្ញាណ​មិន​ទៀង​ ​ឃើញថា​មនោ​សម្ផ័​ស្ស​មិន​ទៀង​ ​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិនជា​ទុក្ខ​មិនជា​សុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផស្ស​ជា​បច្ច័យ​ ​ភិក្ខុ​ឃើញ​វេទនា​នោះ​ ​ថា​មិន​ទៀង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​បដិបទា​ ​ជាទី​សប្បាយ​ ​ដើម្បី​ព្រះនិព្វាន​។​ ​ចប់​សូត្រ​ ​ទី២​។​ ​
 [​២៣១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​សម្តែង​នូវ​បដិបទា​ ​ជាទី​សប្បាយ​ ​ដើម្បី​ព្រះនិព្វាន​ ​ដល់​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ប្រុង​ស្តាប់​នូវ​បដិបទា​នោះ​ចុះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិបទា​ ​ជាទី​សប្បាយ​ ​ដើម្បី​ព្រះនិព្វាន​នោះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ឃើញថា​ចក្ខុ​ជា​ទុក្ខ​ ​ឃើញថា​រូប​ជា​ទុក្ខ​ ​ឃើញថា​ចក្ខុវិញ្ញាណ​ជា​ទុក្ខ​ ​ឃើញថា​ចក្ខុ​សម្ផ័​ស្ស​ជា​ទុក្ខ​ ​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិនជា​ទុក្ខ​មិនជា​សុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​ភិក្ខុ​ឃើញ​វេទនា​នោះ​ ​ថា​ជា​ទុក្ខ​។​បេ​។​ ​ឃើញថា​ជិវ្ហា​ជា​ទុក្ខ​។​បេ​។​ ​ឃើញថា​មនោ​ជា​ទុក្ខ​ ​ឃើញថា​ ​ធម្មារម្មណ៍​ជា​ទុក្ខ​ ​ឃើញថា​មនោវិញ្ញាណ​ជា​ទុក្ខ​ ​ឃើញថា​មនោ​សម្ផ័​ស្ស​ជា​ទុក្ខ​
ថយ | ទំព័រទី ៣០៨ | បន្ទាប់