​ភិក្ខុ​ឃើញ​វេទនា​នោះ​ ​ថា​ជា​អនត្តា​។​ ​ម្នាល​ភិក្ខុ​ទាំង​ ​ឡាយ​ ​នេះឯង​ ​បដិបទា​ ​ជាទី​សប្បាយ​ ​ដើម្បី​ព្រះនិព្វាន​។​ ​ចប់​សូត្រ​ ​ទី​ ​៤​។​ ​
 [​២៣៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សម្តែង​ ​នូវ​បដិបទា​ ​ជាទី​សប្បាយ​ ​ដើម្បី​ព្រះនិព្វាន​ ​ដល់​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ប្រុង​ស្តាប់​នូវ​បដិបទា​នោះ​ចុះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិបទា​ ​ជាទី​សប្បាយ​ ​ដើម្បី​ព្រះនិព្វាន​នោះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សម្គាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​ចក្ខុ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ឬ​ជា​សុខ​។​ ​ជា​ទុក្ខ​ ​ព្រះអង្គ​។​ ​របស់​ណា​ ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​កិរិយា​ ​ប្រែប្រួល​ជា​ធម្មតា​ ​តើ​គួរ​នឹង​យល់​ ​របស់​នោះ​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អញ​ ​ដូច្នេះ​ដែរ​ឬ​។​ ​មិន​គួរ​នឹង​យល់ឃើញ​ ​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​រូប​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ចក្ខុវិញ្ញាណ​ ​ចក្ខុ​សម្ផ័​ស្ស​។​បេ​។​ ​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិនជា​ទុក្ខ​ ​មិនជា​សុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​វេទនា​នោះ​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​របស់​នោះ​ ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​ជា​ទុក្ខ​ ​ព្រះអង្គ​។​ ​របស់​ណា​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​កិរិយា​ប្រែប្រួល​ជា​ធម្មតា​ ​តើ​គួរ​នឹង​យល់ឃើញ​របស់​នោះ​ថា​
ថយ | ទំព័រទី ៣១០ | បន្ទាប់