​[​២៣៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ពួ​ក​បរិ​ព្វា​ជ​កជា​តិរិ្ថយ​ដទៃ​ ​សួរ​អ្នក​ទាំងឡាយ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក្នុង​សំណាក់​ព្រះសមណគោតម​ ​មានប្រយោជន៍​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​តិរិ្ថយ​ដទៃ​ ​សួរ​យ៉ាងនេះ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ដោះស្រាយ​នឹង​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​តិរ្ថិយ​ដទៃ​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ ​ដើម្បី​កំណត់​ដឹង​នូវ​ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​តិរ្ថិយ​ដទៃ​ ​សួរ​អ្នក​ទាំងឡាយ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក្នុង​សំណាក់​ព្រះសមណគោតម​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​ទុក្ខ​ណា​ ​ទុក្ខ​នោះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​គេ​សួរ​អ្នក​ទាំងឡាយ​ ​យ៉ាងនេះ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ដោះស្រាយ​ ​នឹង​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​តិរិ្ថយ​ដទៃ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ចក្ខុ​ជា​ទុក្ខ​ ​ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​ចក្ខុ​ជា​ទុក្ខ​នោះ​ ​រូប​ជា​ទុក្ខ​
ថយ | ទំព័រទី ៣១៦ | បន្ទាប់