​ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​រូប​ជា​ទុក្ខ​នោះ​ ​ចក្ខុវិញ្ញាណ​ជា​ទុក្ខ​ ​ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​ចក្ខុវិញ្ញាណ​ជា​ទុក្ខ​នោះ​ ​ចក្ខុ​សម្ផ័​ស្ស​ជា​ទុក្ខ​ ​ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​ចក្ខុ​សម្ផ័​ស្ស​ជា​ទុក្ខ​នោះ​ ​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​វេទនា​នោះ​ ​ក៏​ជា​ទុក្ខ​។​ ​ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​វេទនា​ជា​ទុក្ខ​នោះ​។​បេ​។​ ​ជិវ្ហា​ជា​ទុក្ខ​ ​មនោ​ជា​ទុក្ខ​ ​ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​មនោ​ជា​ទុក្ខ​នោះ​។​បេ​។​ ​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​វេទនា​នោះ​ ​ក៏​ជា​ទុក្ខ​ ​ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​វេទនា​ជា​ទុក្ខ​នោះ​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​ទុក្ខ​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​គេ​សួរ​អ្នក​ទាំងឡាយ​ ​យ៉ាងនេះ​ហើយ​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​ដោះស្រាយ​នឹង​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​តិរិ្ថយ​ដទៃ​នោះ​ ​យ៉ាងនេះ​ឯង​។​ ​ចប់​សូត្រ​ ​ទី​ ​៧​។​ ​
ថយ | ទំព័រទី ៣១៧ | បន្ទាប់