​[​២៣៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដែល​ភិក្ខុ​វៀរលែង​ជំនឿ​ ​វៀរលែង​សេចក្តី​គាប់ចិត្ត​ ​វៀរលែង​ការ​ឮ​តៗ​គ្នា​ ​វៀរលែង​សេចក្តី​ត្រិះរិះ​នូវ​ហេតុ​ ​វៀរលែង​សេចក្តី​គាប់ចិត្ត​ ​តាម​សេចក្តី​យល់ឃើញ​ ​ហើយ​បាន​ដល់​នូវ​អរហត្ត​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​បាន​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើរួចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​ ​មាន​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ធម៌​ទាំងឡាយ​ ​របស់​ពួក​យើងខ្ញុំ​ ​មាន​ព្រះមានព្រះភាគ​ ​ជា​ឫសគល់​ ​មាន​ព្រះមានព្រះភាគ​ ​ជា​អ្នកដឹកនាំ​ ​មាន​ព្រះមានព្រះភាគ​ ​ជាទី​ពឹង​ពំនាក់​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​សូម​ព្រះមានព្រះភាគ​ ​បំភ្លឺ​សេចក្តី​នៃ​ភាសិត​នុ៎ះ​ ​ឲ្យ​ទាន​ ​ភិក្ខុ​ទាំងឡាយ​ ​បាន​ស្តាប់​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ហើយ​ ​នឹង​ចងចាំ​ទុក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់​ ​ចូរ​យកចិត្ត​ទុកដាក់​ ​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​ ​នឹង​សម្តែង​ប្រាប់​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ក៏​ទទួល​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ ​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ៣១៨ | បន្ទាប់