​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដែល​ភិក្ខុ​វៀរលែង​ជំនឿ​ ​វៀរលែង​សេចក្តី​គាប់ចិត្ត​ ​វៀរលែង​ការ​ឮ​តៗ​គ្នា​ ​វៀរលែង​សេចក្តី​ត្រិះរិះ​នូវ​ហេតុ​ ​វៀរ​សលែង​សេចក្តី​ពេញចិត្ត​ ​តាម​សេចក្តី​យល់ឃើញ​ ​ហើយ​បានសម្រេច​អរហត្ត​ ​ក៏​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​បាន​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើរួចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​ ​ក៏មានដែរ​។​ ​
 [​២៣៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ហេតុ​ដែល​ភិក្ខុ​វៀរលែង​ជំនឿ​។​បេ​។​ ​វៀរលែង​សេចក្តី​គាប់ចិត្ត​ ​តាម​សេចក្តី​យល់ឃើញ​ ​ហើយ​បានសម្រេច​អរហត្ត​ ​ក៏​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើរួចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ឃើញ​រូប​ដោយ​ចក្ខុ​ ​ដឹង​ច្បាស់​នូវ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ដែល​មាននៅ​ខាងក្នុង​ថា​ ​អាត្មាអញ​ ​មាន​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​នៅ​ខាងក្នុង​ ​
ថយ | ទំព័រទី ៣១៩ | បន្ទាប់