​ដឹង​ច្បាស់​នូវ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ដែល​មិន​មាននៅ​ខាងក្នុង​ថា​ ​អាត្មាអញ​ ​មិន​មាន​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​នៅ​ខាងក្នុង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ឃើញ​រូប​ដោយ​ចក្ខុ​ ​ដឹង​ច្បាស់​នូវ​ ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ដែល​មាននៅ​ខាងក្នុង​ថា​ ​អាត្មាអញ​ ​មាន​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​នៅ​ខាងក្នុង​ ​ដឹង​ច្បាស់​នូវ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ដែល​មិន​មាននៅ​ខាងក្នុង​ថា​ ​អាត្មាអញ​ ​មិន​មាន​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​នៅ​ខាងក្នុង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ធម៌​ទាំងឡាយ​ ​របស់​តថាគត​ ​គេ​ត្រូវ​ដឹង​ដោយ​ជំនឿ​ក្តី​ ​ត្រូវ​ដឹង​ដោយ​សេចក្តី​គាប់ចិត្ត​ក្តី​ ​ត្រូវ​ដឹង​ដោយ​ការ​ឮ​តៗ​គ្នា​ក្តី​ ​ត្រូវ​ដឹង​ដោយ​សេចក្តី​ត្រិះរិះ​នូវ​ហេតុ​ក្តី​ ​ត្រូវ​ដឹង​ដោយ​សេចក្តី​ពេញចិត្ត​ ​ព្រោះ​សេចក្តី​យល់ឃើញ​ក្តី​ ​តើមាន​ឬទេ​។​ ​មិន​មាន​ទេ​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្រែង​ធម៌​ទាំងឡាយ​ ​របស់​តថាគត​ ​គេ​ត្រូវ​ឃើញ​ដោយ​ប្រាជ្ញា​ហើយ​ដឹង​ ​ដូច្នោះ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ជាហេតុ​ ​ដែល​ភិក្ខុ​វៀរលែង​ជំនឿ​ ​វៀរលែង​សេចក្តី​គាប់ចិត្ត​ ​វៀរលែង​ការ​ឮ​តៗ​គ្នា​ ​វៀរលែង​សេចក្តី​ត្រិះរិះ​នូវ​ហេតុ​ ​វៀរលែង​សេចក្តី​ពេញចិត្ត​ ​ព្រោះ​សេចក្តី​យល់ឃើញ​ ​ហើយ​បានសម្រេច​អរហត្ត​ ​ក៏​ដឹង​ច្បាស់​ថា​ ​ជាតិ​ ​អស់ហើយ​ ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​ធ្វើរួចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​បេ​។​ ​
ថយ | ទំព័រទី ៣២០ | បន្ទាប់