​[​២៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​ភិក្ខុ​លិទ្ធ​ភ្លក្ស​រស​ដោយ​ ​ជិវ្ហា​ ​ដឹង​ច្បាស់​នូវ​រាគៈ​ទោសៈមោហៈ​ ​ដែល​មាននៅ​ខាងក្នុង​។​បេ​។​ ​ថា​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ខាងក្នុង​ ​ដឹង​ច្បាស់​នូវ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ដែល​មិន​មាន​ខាងក្នុង​ថា​ ​អាត្មាអញ​ ​មិន​មាន​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ខាងក្នុង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​លិទ្ធ​ភ្លក្ស​រស​ដោយ​ជិវ្ហា​ ​ដឹង​ច្បាស់​នូវ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ដែល​មាននៅ​ខាងក្នុង​ថា​ ​អាត្មាអញ​ ​មាន​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​នៅ​ខាងក្នុង​ ​ដឹង​ច្បាស់​នូវ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ដែល​មិន​មាននៅ​ខាងក្នុង​ថា​ ​អាត្មាអញ​ ​មិន​មាន​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​នៅ​ខាងក្នុង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ធម៌​ទាំងឡាយ​ ​របស់​តថាគត​ ​គេ​ត្រូវ​ដឹង​ដោយ​ជំនឿ​ក្តី​ ​ដឹង​ដោយ​សេចក្តី​គាប់ចិត្ត​ក្តី​ ​ដឹង​ដោយ​ការ​ឮ​តៗ​ ​គ្នា​ក្តី​ ​ដឹង​ដោយ​សេចក្តី​ត្រិះរិះ​ ​នូវ​ហេតុ​ក្តី​ ​ដឹង​ដោយ​សេចក្តី​គាប់ចិត្ត​ ​ព្រោះ​សេចក្តី​យល់ឃើញ​ក្តី​ ​តើមាន​ឬទេ​។​ ​មិន​មាន​ទេ​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្រែង​ធម៌​ទាំងឡាយ​ ​របស់​តថាគត​ ​គេ​ត្រូវ​ឃើញ​ដោយ​ប្រាជ្ញា​ ​ហើយ​ដឹង​ដូច្នោះ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ក៏​ជាហេតុ​ ​
ថយ | ទំព័រទី ៣២១ | បន្ទាប់