​ដែល​ភិក្ខុ​វៀរលែង​ជំនឿ​ ​វៀរលែង​សេចក្តី​គាប់ចិត្ត​ ​វៀរលែង​ការ​ឮ​តៗ​គ្នា​ ​វៀរលែង​សេចក្តី​ត្រិះរិះ​នូវ​ហេតុ​ ​វៀរលែង​សេចក្តី​គាប់ចិត្ត​ ​ព្រោះ​សេចក្តី​យល់ឃើញ​ ​បានសម្រេច​អរហត្ត​ ​ហើយ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយៈ​ ​អាត្មាអញ​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើរួចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​បេ​។​ ​
 [​២៤០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​ភិក្ខុ​ដឹង​ច្បាស់​ ​នូវ​ធម្មារម្មណ៍​ ​ដោយចិត្ត​ ​រមែង​ដឹង​ច្បាស់​ ​នូវ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ដែល​មាននៅ​ខាងក្នុង​ថា​ ​អាត្មាអញ​ ​មាន​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​នៅ​ខាងក្នុង​ ​ដឹង​ច្បាស់​នូវ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ដែល​មិន​មាននៅ​ខាងក្នុង​ថា​ ​អាត្មាអញ​ ​មិន​មាន​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​នៅ​ខាងក្នុង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដឹង​ច្បាស់​ ​នូវ​ធម្មារម្មណ៍​ដោយចិត្ត​ ​រមែង​ដឹង​ច្បាស់​ ​នូវ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ដែល​មាននៅ​ខាងក្នុង​ថា​ ​អាត្មាអញ​ ​មាន​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​នៅ​ខាងក្នុង​ ​ដឹង​ច្បាស់​នូវ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ដែល​មិន​មាននៅ​ខាងក្នុង​ថា​ ​អាត្មាអញ​ ​មិន​មាន​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​នៅ​ខាងក្នុង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ធម៌​ទាំងឡាយ​ ​របស់​តថាគត​ ​គេ​ត្រូវ​ដឹង​ដោយ​ជំនឿ​ក្តី​ ​ដឹង​ដោយ​សេចក្តី​គាប់ចិត្ត​ក្តី​ ​
ថយ | ទំព័រទី ៣២២ | បន្ទាប់