​ដឹង​ដោយ​ការ​ឮ​តៗ​គ្នា​ក្តី​ ​ដឹង​ដោយ​ការ​ត្រិះរិះ​នូវ​ហេតុ​ក្តី​ ​ដឹង​ដោយ​សេចក្តី​គាប់ចិត្ត​ ​ព្រោះ​សេចក្តី​យល់ឃើញ​ក្តី​ ​តើមាន​ឬទេ​។​ ​មិន​មាន​ទេ​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្រែង​ធម៌​ទាំងឡាយ​ ​របស់​តថាគត​ ​គេ​ត្រូវ​ឃើញ​ដោយ​ប្រាជ្ញា​ ​ហើយ​ដឹង​ ​ដូច្នោះ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ឯ​ក៏​ជាហេតុ​ ​ដែល​ភិក្ខុ​វៀរលែង​ជំនឿ​ ​វៀរលែង​សេចក្តី​គាប់ចិត្ត​ ​វៀរលែង​ការ​ឮ​តៗ​គ្នា​ ​វៀលែ​ង​សេចក្តី​ត្រិះរិះ​នូវ​ហេតុ​ ​វៀរលែង​សេចក្តី​គាប់ចិត្ត​ ​ព្រោះ​សេចក្តី​យល់ឃើញ​ ​ក៏បាន​សម្រេច​អរហត្ត​ ​ហើយ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើរួចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ ​ឡើយ​។​ ​ចប់​សូត្រ​ ​ទី​ ​៨​។​ ​
 [​២៤១​]​ ​គ្រានោះ​ ​ភិក្ខុ​មួយ​រូប​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​។​បេ​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ព្រះអង្គ​ត្រាស់​ថា​ ​ភិក្ខុ​បរិបូណ៌​ដោយ​ឥន្រ្ទិយ​ ​បរិបូណ៌​ដោយ​ឥន្រ្ទិយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ចុះ​ភិក្ខុ​អ្នក​បរិបូណ៌​ដោយ​ឥន្រ្ទិយ​ ​តើ​ដោយហេតុ​ប៉ុន្មាន​យ៉ាង​។​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​បើ​ភិក្ខុ​ ​ពិចារណា​ឃើញ​ ​នូវ​ការ​កើតឡើង​ ​និង​ការ​វិនាស​ ​ក្នុង​ចក្ខុន្រ្ទិយ​ ​រមែង​នឿយណាយ​នឹង​ចក្ខុន្រ្ទិយ​។​បេ​។​ ​បើ​ភិក្ខុ​ពិចារណា​ ​ឃើញ​នូវ​ការ​កើតឡើង​ ​និង​ការ​វិនាស​ ​ក្នុង​ជិវ្ហិន្រ្ទិយ​ ​រមែង​នឿយណាយ​ ​នឹង​ជិវ្ហិន្រ្ទិយ​។​បេ​។​ ​បើ​ភិក្ខុ​ពិចារណា​
ថយ | ទំព័រទី ៣២៣ | បន្ទាប់