​[​២៤៧​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ជី​វក​ម្ព​វ័ន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ចម្រើន​សមាធិ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យថាភូត​ញ្ញាណ​ ​របស់​ភិក្ខុ​ ​ដែល​មាន​ចិ​ត្ត​តំ​កល់​មាំ​ហើយ​ ​រមែង​ចុះ​ស៊ប់​។​ ​យថាភូត​ញ្ញាណ​ចុះ​ស៊ប់​ ​តើ​ដូចម្តេច​។​ ​យថាភូត​ញ្ញាណ​ចុះ​ស៊ប់​ថា​ ​ចក្ខុ​មិន​ទៀង​ ​យថាភូត​ញ្ញាណ​ចុះ​ស៊ប់​ថា​ ​រូប​មិន​ទៀង​ ​យថាភូត​ញ្ញាណ​ចុះ​ស៊ប់​ថា​ ​ចក្ខុវិញ្ញាណ​ ​មិន​ទៀង​ ​យថាភូត​ញ្ញាណ​ចុះ​ស៊ប់​ថា​ ​ចក្ខុ​សម្ផ័​ស្ស​មិន​ទៀង​ ​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​យថាភូត​ញ្ញាណ​ចុះ​ស៊ប់​ថា​ ​វេទនា​នោះ​ ​មិន​ទៀង​។​បេ​។​ ​យថាភូត​ញ្ញាណ​ចុះ​ស៊ប់​ថា​ ​ធម្មារម្មណ៍​ ​មិន​ទៀង​។​ប​។​ ​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​យថាភូត​ញ្ញាណ​ចុះ​ស៊ប់​ថា​ ​វេទនា​នោះ​ ​មិន​ទៀង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ចម្រើន​សមាធិ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យថាភូត​ញ្ញាណ​ ​របស់​ភិក្ខុ​ដែល​មាន​ចិ​ត្ត​តំ​កល់​មាំ​ ​រមែង​ចុះ​ស៊ប់​។​ ​ចប់​សូត្រ​ ​ទី៥​។​ ​
ថយ | ទំព័រទី ៣៣១ | បន្ទាប់