​[​២៤៨​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ជី​វក​ម្ព​វ័ន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅ​ពួក​ភិក្ខុ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ពួន​សម្ងំ​ ​ប្រកបដោយ​សេចក្តី​ព្យាយាម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ពួន​សម្ងំ​ ​យថាភូត​ញ្ញាណ​ ​រមែង​ចុះ​ស៊ប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យថាភូត​ញ្ញាណ​ចុះ​ស៊ប់​ ​តើ​ដូចម្តេច​។​ ​យថាភូត​ញ្ញាណ​ចុះ​ស៊ប់​ថា​ ​ចក្ខុ​មិន​ទៀង​ ​យថាភូត​ញ្ញាណ​ ​ចុះ​ស៊ប់​ថា​ ​រូប​មិន​ទៀង​ ​យថាភូត​ញ្ញាណ​ ​ចុះ​ស៊ប់​ថា​ ​ចក្ខុវិញ្ញាណ​មិន​ទៀង​ ​យថាភូត​ញ្ញាណ​ចុះ​ស៊ប់​ថា​ ​ចក្ខុ​សម្ផ័​ស្ស​មិន​ទៀង​ ​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​យថាភូត​ញ្ញាណ​ចុះ​ស៊ប់​ថា​ ​វេទនា​នោះ​ ​មិន​ទៀង​។​បេ​។​ ​យថាភូត​ញ្ញាណ​ចុះ​ស៊ប់​ថា​ ​ចិត្ត​មិន​ទៀង​ ​ធម្មារម្មណ៍​ ​មនោវិញ្ញាណ​ ​មនោ​សម្ផ័​ស្ស​ ​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​យថាភូត​ញ្ញាណ​ ​ក៏​ចុះ​ស៊ប់​ថា​ ​វេទនា​នោះ​ ​មិន​ទៀង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ពួន​សម្ងំ​ ​ប្រកបដោយ​សេចក្តី​ព្យាយាម​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ពួន​សម្ងំ​ ​យថាភូត​ញ្ញាណ​ ​រមែង​ចុះ​ស៊ប់​។​ ​ចប់​ ​សូត្រ​ ​ទី៦​។​ ​
ថយ | ទំព័រទី ៣៣២ | បន្ទាប់