​[​២៤៩​]​ ​គ្រានោះ​ឯង​ ​ព្រះ​មហា​កោ​ដ្ឋិ​កៈ​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​។​បេ​។​ ​លុះ​ព្រះ​មហា​កោ​ដ្ឋិ​កៈ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​សូម​ព្រះមានព្រះភាគ​ ​សម្តែង​ធម៌​ ​ដោយសង្ខេប​ ​ដល់​ខ្ញុំ​ព្រះអង្គ​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ស្តាប់ធម៌​ព្រះមានព្រះភាគ​ហើយ​ ​នឹងជា​បុគ្គល​ម្នាក់ឯង​ ​ចៀសចេញ​អំពី​ពួក​ ​ជា​អ្នក​មិន​ប្រមាទ​ ​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​បញ្ជូន​ចិត្ត​ទៅ​រក​ព្រះនិព្វាន​។​ ​ម្នាល​កោ​ដ្ឋិ​កៈ​ ​របស់​ណា​ ​មិន​ទៀង​ ​ត្រូវ​អ្នក​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​របស់​នោះ​ចេញ​។​ ​ម្នាល​កោ​ដ្ឋិ​កៈ​ ​របស់​អ្វី​ ​ដែល​មិន​ទៀង​។​ ​ម្នាល​កោ​ដ្ឋិ​កៈ​ ​ចក្ខុ​មិន​ទៀង​ ​ត្រូវ​អ្នក​លះបង់​ ​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​ចក្ខុ​នោះ​ចេញ​។​ ​រូប​មិន​ទៀង​ ​ត្រូវ​អ្នក​លះបង់​ ​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​រូប​នោះ​ចេញ​។​ ​ចក្ខុវិញ្ញាណ​មិន​ទៀង​ ​ត្រូវ​អ្នក​លះបង់​ ​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​ចក្ខុវិញ្ញាណ​នោះ​ចេញ​។​ ​ចក្ខុ​សម្ផ័​ស្ស​ ​មិន​ទៀង​ ​ត្រូវ​អ្នក​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​ចក្ខុ​សម្ផ័​ស្ស​នោះ​ចេញ​។​ ​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​
ថយ | ទំព័រទី ៣៣៣ | បន្ទាប់