​វេទនា​នោះ​ ​ក៏​មិន​ទៀង​ ​ត្រូវ​អ្នក​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​វេទនា​នោះ​ចេញ​។​បេ​។​ ​ជិវ្ហា​មិន​ទៀង​ ​ត្រូវ​អ្នក​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​ជិវ្ហា​នោះ​ចេញ​។​ ​រស​មិន​ទៀង​ ​ត្រូវ​អ្នក​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​រស​នោះ​ចេញ​។​ ​ជិវ្ហា​វិញ្ញាណ​ ​មិន​ទៀង​ ​ត្រូវ​អ្នក​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​ជិវ្ហា​វិញ្ញាណ​នោះ​ចេញ​។​ ​ជិវ្ហា​សម្ផ័​ស្ស​ ​មិន​ទៀង​ ​ត្រូវ​អ្នក​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​ជិវ្ហា​សម្ផ័​ស្ស​នោះ​ចេញ​។​ ​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​ជិវ្ហា​សម្ផ័​ស្ស​ជា​បច្ច័យ​ ​វេទនា​នោះ​ ​មិន​ទៀង​ទេ​ ​ត្រូវ​អ្នក​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​វេទនា​នោះ​ចេញ​។​បេ​។​ ​ចិត្ត​មិន​ទៀង​ ​ត្រូវ​អ្នក​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុងចិត្ត​នោះ​ចេញ​។​ ​ធម្មារម្មណ៍​មិន​ទៀង​ ​ត្រូវ​អ្នក​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​ធម្មារម្មណ៍​នោះ​ចេញ​។​ ​មនោវិញ្ញាណ​មិន​ទៀង​ ​ត្រូវ​អ្នក​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​មនោវិញ្ញាណ​នោះ​ចេញ​។​ ​មនោ​សម្ផ័​ស្ស​មិន​ទៀង​ ​ត្រូវ​អ្នក​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​មនោ​សម្ផ័​ស្ស​នោះ​ចេញ​។​ ​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ ​ជា​បច្ច័យ​ ​វេទនា​នោះ​ ​មិន​ទៀង​ទេ​ ​ត្រូវ​អ្នក​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​វេទនា​នោះ​ចេញ​។​ ​ម្នាល​កោ​ដ្ឋិ​កៈ​ ​របស់​ណា​ ​មិន​ទៀង​ ​ត្រូវ​អ្នក​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​របស់​នោះ​ចេញ​។​ ​ចប់​ ​សូត្រ​ ​ទី៧​។​
ថយ | ទំព័រទី ៣៣៤ | បន្ទាប់