​ត្រូវ​អ្នក​លះបង់​សេ​ក្តី​ប៉ុនប៉ង​ ​ក្នុង​ធម្មារម្មណ៍​នោះ​ចេញ​។​ ​មនោវិញ្ញាណ​ ​មនោ​សម្ផ័​ស្ស​ ​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​វេទនា​នោះ​ ​ក៏​ជា​អនត្តា​ ​ត្រូវ​អ្នក​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​វេទនា​នោះ​ចេញ​។​ ​ម្នាល​កោ​ដ្ឋិ​កៈ​ ​សភាវៈ​ណា​ ​ជា​អនត្តា​ ​ត្រូវ​អ្នក​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​សភាវៈ​នោះ​ចេញ​។​ ​ចប់​ ​សូត្រ​ ​ទី៩​។​ ​
 [​២៥២​]​ ​គ្រានោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​។​បេ​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​កាល​បុគ្គល​ដឹង​ដូចម្តេច​ ​ឃើញ​ដូចម្តេច​ ​ទើប​លះបង់​មិច្ឆាទិដ្ឋិ​បាន​។​ ​ម្នាល​ភិក្ខុ​ ​កាល​បុគ្គល​ដឹង​ ​ឃើញ​ចក្ខុ​ ​ថា​មិន​ទៀង​ ​ទើប​លះបង់​មិច្ឆាទិដ្ឋិ​បាន​។​ ​កាល​បុគ្គល​ដឹង​ ​ឃើញ​រូប​ ​ថា​មិន​ទៀង​ ​ទើប​លះបង់​ ​មិច្ឆាទិដ្ឋិ​បាន​។​ ​កាល​បុគ្គល​ដឹង​ ​ឃើញ​ចក្ខុវិញ្ញាណ​ ​ថា​មិន​ទៀង​ ​ទើប​លះបង់​មិច្ឆាទិដ្ឋិ​បាន​។​បេ​។​ ​កាល​បុគ្គល​ដឹង​ ​ឃើញ​ចក្ខុ​សម្ផ័​ស្ស​ ​ថា​មិន​ទៀង​ ​ទើប​លះបង់​មិច្ឆាទិដ្ឋិ​បាន​។​បេ​។​ ​
ថយ | ទំព័រទី ៣៣៧ | បន្ទាប់