ក៏មិនគ្របសង្កត់ចិត្ត របស់បុគ្គលនោះឡើយ។ នឹងបាច់ពោលទៅថ្វី ដល់ធម្មារម្មណ៍ មានប្រមាណតិច។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះរាគៈ ទោសៈ មោហៈ មិនមាន រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់ហើយ។
[២៩៣] សម័យមួយ ព្រះសារីបុត្តមានអាយុ និងព្រះមហាកោដ្ឋិកៈមានអាយុ គង់នៅក្នុងព្រៃឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ គ្រានោះឯង ព្រះមហាកោដ្ឋិកៈ មានអាយុ ចេញចាកផលសមាបត្តិ ក្នុងសាយណ្ហសម័យ បានចូលទៅរកព្រះសារីបុត្ត មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្តមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យគួររឭកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះមហាកោដ្ឋិកៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបសួរព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ចក្ខុ ជាសំយោជនៈរបស់រូប រូបជាសំយោជនៈ របស់ចក្ខុឬ។បេ។ ជិវ្ហា ជាសំយោជនៈ របស់រស រសជាសំយោជនៈ របស់ជិវ្ហាឬ។បេ។ មនោជាសំយោជនៈ របស់ធម្មារម្មណ៍ ធម្មារម្មណ៍ ជាសំយោជនៈរបស់មនោ ឬ។