បើឆួលកូដាគារសាលានោះ ក្នុងទិសខាងត្បូង។ បើឆួលកូដាគារសាលានោះ អំពីខាងក្រោម។ បើឆួលកូដាគារសាលានោះ អំពីខាងលើ បើបុរស ចូលទៅជិត ឆួលដោយគប់ភ្លើង ដ៏ឆេះសន្ធោ អំពីទិសណា ក្នុងកាលណា ភ្លើងក៏មិនបាននូវឱកាស មិនបាននូវអារម្មណ៍ អំពីទិសខាងណោះ ក្នុងកាលណោះ យ៉ាងណាមិញ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុដែលប្រព្រឹត្តនៅ យ៉ាងនេះ បើមារចូលទៅរកភិក្ខុនោះ ដោយចក្ខុ មារក៏មិនបាននូវឱកាស មិនបាននូវអារម្មណ៍។បេ។ បើមារចូលទៅរកភិក្ខុនោះ ដោយអណ្តាត មារក៏មិនបាននូវឱកាស មិនបាននូវអារម្មណ៍។ ម្នាលអាវុសោទាំងឡាយ ភិក្ខុដែលប្រព្រឹត្តនៅ យ៉ាងនេះ ជាប្រក្រតី ទើបគ្របសង្កត់រូបទាំងឡាយបាន រូបទាំងឡាយ គ្របសង្កត់ភិក្ខុមិនបាន ភិក្ខុគ្របសង្កត់សម្លេងទាំងឡាយបាន សម្លេងទាំងឡាយ គ្របសង្កត់ភិក្ខុមិនបាន ភិក្ខុគ្របសង្កត់ក្លិនទាំងឡាយបាន ក្លិនទាំងឡាយ គ្របសង្កត់ភិក្ខុមិនបាន ភិក្ខុគ្របសង្កត់រសទាំងឡាយបាន រសទាំងឡាយ គ្របសង្កត់ភិក្ខុមិនបាន ភិក្ខុគ្របសង្កត់ផោដ្ឋព្វៈទាំងឡាយបាន ផោដ្ឋព្វៈទាំងឡាយ គ្របសង្កត់ភិក្ខុមិនបាន ភិក្ខុគ្របសង្កត់ធម្មារម្មណ៍ទាំងឡាយបាន ធម្មារម្មណ៍ទាំងឡាយ គ្របសង្កត់ភិក្ខុមិនបាន ក៏យ៉ាងនោះឯង។ ម្នាលអាវុសោទាំងឡាយ