ចំណង់ក្នុងកាម សេចក្តីស្នេហា ក្នុងកាម សេចក្តីជ្រប់ ក្នុងកាម សេចក្តីក្តៅក្រហាយ ដោយកាមណា ក្នុងកាមទាំងឡាយ ចំណង់ក្នុងកាម ជាដើមនោះ មិនដេកត្រាំ ក្នុងសន្តាន យ៉ាងនោះឯង។
[ ៣៣២] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមានការប្រព្រឹត្តិ និងការនៅដ៏ខ្ជាប់ខ្ជួន តាមទំនង ដែលគេប្រព្រឹត្ត គេនៅ ហើយអភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក មិនគ្របសង្កត់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដូចបុរស ចូលទៅកាន់ដងព្រៃ មានបន្លាច្រើន បន្លាខាងមុខបុរសនោះ ក៏មាន បន្លាខាងក្រោយក៏មាន បន្លាខាងឆ្វេងក៏មាន បន្លាខាងស្តាំ ក៏មាន បន្លាខាងក្រោមក៏មាន បន្លាខាងលើក៏មាន បុរសនោះ គប្បីប្រុងស្មារតី ឈានទៅមុខ ប្រុងស្មារតី ឈានថយក្រោយ ដោយគិតថា កុំឲ្យបន្លាមុតអាត្មាអញឡើយ សេចក្តីនេះ មានឧបមា យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យ ដូចរូបជាទីស្រឡាញ់ ជាទីត្រេកអរណា ក្នុងលោកនេះ ហៅថា បន្លា ក្នុងវិន័យរបស់ព្រះអរិយៈ។