ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនសំគាល់នូវចក្ខុ មិនសំគាល់ក្នុងចក្ខុ មិនសំគាល់ដោយចក្ខុ មិនសំគាល់ថា ចក្ខុជារបស់អញ។ មិនសំគាល់នូវរូបទាំងឡាយ មិនសំគាល់ក្នុងរូបទាំងឡាយ មិនសំគាល់ដោយរូប មិនសំគាល់ថា រូបទាំងឡាយ ជារបស់អញ មិនសំគាល់ នូវចក្ខុវិញ្ញាណ មិនសំគាល់ក្នុងចក្ខុវិញ្ញាណ មិនសំគាល់ដោយចក្ខុវិញ្ញាណ មិនសំគាល់ថា ចក្ខុវិញ្ញាណជារបស់អញ មិនសំគាល់នូវចក្ខុសម្ផ័ស្ស មិនសំគាល់ក្នុងចក្ខុសម្ផ័ស្ស មិនសំគាល់ដោយចក្ខុសម្ផ័ស្ស មិនសំគាល់ថា ចក្ខុសម្ផ័ស្ស ជារបស់អញ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ក៏មិនសំគាល់នូវវេទនានោះផង មិនសំគាល់ក្នុងវេទនានោះផង មិនសំគាល់ដោយវេទនានោះផង មិនសំគាល់ថា វេទនានោះ ជារបស់អញ។បេ។ មិនសំគាល់ នូវអណ្តាត មិនសំគាល់ក្នុងអណ្តាត មិនសំគាល់ដោយអណ្តាត មិនសំគាល់ ថាអណ្តាត ជារបស់អញ មិនសំគាល់នូវរសទាំងឡាយ