​[​៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ទាំងឡាយ​មិន​ទៀង​ ​របស់​ណា​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ ​របស់​ណា​ជា​ទុក្ខ​ ​របស់​នោះ​ជា​អនត្តា​ ​របស់​ណា​ជា​អនត្តា​ ​របស់​នោះ​ ​បុគ្គល​ត្រូវ​យល់​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​តាមពិត​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ទេ​។​ ​សំឡេង​ ​ក្លិន​ ​រស​ ​ផោដ្ឋព្វៈ​ ​និង​ ​ធម្មារម្មណ៍​ទាំងឡាយ​ ​មិន​ទៀង​ ​របស់​ណា​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ ​របស់​ណា​ ​ជា​ទុក្ខ​ ​របស់​នោះ​ជា​អនត្តា​ ​របស់​ណា​ជា​អនត្តា​ ​របស់​នោះ​ ​បុគ្គល​ត្រូវ​យល់​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​តាម​ ​ពិត​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អរិយសាវ័ក​ ​ជា​អ្នកចេះដឹង​ ​ឃើញ​យ៉ាងនេះ​ ​ក៏​នឿយណាយ​ ​នឹង​រូប​ទាំងឡាយ​ផង​ ​នឿយណាយ​នឹង​សំឡេង​ទាំងឡាយ​ផង​ ​នឿយណាយ​នឹង​ក្លិន​ទាំងឡាយ​ផង​ ​នឿយណាយ​នឹង​រស​ទាំងឡាយ​ផង​ ​នឿយណាយ​នឹង​សម្ផ័​ស្ស​ទាំងឡាយ​ផង​ ​នឿយណាយ​ ​នឹង​ធម្មារម្មណ៍​ទាំងឡាយ​ផង​ ​កាលបើ​នឿយណាយ​ ​រមែង​ប្រាសចាក​តម្រេក​ ​ព្រោះ​ប្រាសចាក​តម្រេក​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ ​(​ចាក​អាសវៈ​)​។​ ​កាលបើ​ចិត្ត​ផុត​ស្រឡះ​ ​(​ចាក​អាសវៈ​)​ ​ហើយ​ ​ញាណ​ ​ក៏​កើតឡើង​ថា​ ​ចិត្ត​ ​(​របស់​អញ​)​ ​ផុត​ស្រឡះ​ហើយ​។​ ​(​អរិយសាវ័ក​នោះ​)​ ​ក៏​ដឹង​ច្បាស់​ថា​ជាតិ​ ​អស់ហើយ​ ​
ថយ | ទំព័រទី ៥ | បន្ទាប់