​មគ្គ​ព្រហ្មចរិយ​ធម៌​ ​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​ក៏បាន​ធើ្វ​រួចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​ ​នេះ​ទៀត​មិន​មាន​ឡើយ​។​ ​ចប់​ ​សូត្រ​ទី៤​។​
 [​៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ទាំងឡាយ​ជា​ទុក្ខ​ ​របស់​ណា​ជា​ទុក្ខ​ ​របស់​នោះ​ជា​អនត្តា​ ​របស់​ណា​ជា​អនត្តា​ ​របស់​នោះ​ ​បុគ្គល​ត្រូវ​យល់​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​តាមពិត​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ទេ​។​ ​សំឡេង​ ​ក្លិន​ ​រស​ ​ផោ​ដ្ឋ​ឰៈ​ ​និង​ធម្មារម្មណ៍​ទាំងឡាយ​ជា​ទុក្ខ​ ​របស់​ណា​ជា​ទុក្ខ​ ​របស់​នោះ​ជា​អនត្តា​ ​របស់​ណា​ ​ជា​អនត្តា​ ​របស់​នោះ​ ​បុគ្គល​ត្រូវ​យល់​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​តាមពិត​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ទេ​។​ ​កាលបើ​ឃើញ​ ​យ៉ាងនេះ​ហើយ​។​បេ​។​ ​(​អរិយសាវ័ក​នោះ​)​ ​ក៏​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ចប់​សូត្រ​ ​ទី៥​។​
ថយ | ទំព័រទី ៦ | បន្ទាប់